ឧត្តមសេនីយ៍ឯក ទូច ពលៈ ដឹកនាំអនុប្រធាននាយកដ្ឋាន នាយការិយាល័យ ប្រធានអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ ចូលរួមកិច្ចប្រជុំត្រួតពិនិត្យការងារអនុវត្តកន្លងមកលើការងារការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ នៅតាមបណ្តាឆ្នេរ-កោះ ក្នុងដែនសមុទ្រ នៃព្រះរាជាណាចក្រកម្ពុជា.!

ព្រះសីហនុ@.ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក និងជាអគ្គលេខាធិការរង នៃគ.ជ.ស.ស បានដឹកនាំអនុប្រធាននាយកដ្ឋាន នាយការិយាល័យ ប្រធានអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ និងមេបញ្ជាការវរសេនាតូច ដែលឈរជើងតាមតំបន់ដែនសមុទ្រទាំងអស់ ចូលរួមកិច្ចប្រជុំត្រួតពិនិត្យការងារអនុវត្តកន្លងមកលើការងារការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ នៅតាមបណ្តាឆ្នេរ-កោះ ក្នុងដែនសមុទ្រ នៃព្រះរាជាណាចក្រកម្ពុជា និងពង្រឹងរបៀបរបបការងារ នៅតាមអង្គភាព និងវរសេនាតូចនគរបាលការពារព្រំដែនទឹក នៅសាលប្រជុំអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ ខេត្តព្រះសីហនុ ៕

Leave a Reply

Your email address will not be published. Required fields are marked *