យប់ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ ÷គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ ដឹកនាំដោយ លោក ទុយ ច័ន្ទ អភិបាលរងខណ្ឌដង្កោ តំណាងលោកស្រី គឹម ញឹប អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ បានបន្តដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅផ្លូវបេតុងព្រៃស ទល់មុខបុរី ជីប ម៉ុង លែន ស្ថិតនៅប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោរាជធានីភ្នំពេញ។
ដោយមានការចូលរួមសហការ ជាមួយកងកម្លាំងអាវុធហត្ថខណ្ឌ កងកម្លាំងប៉ូលីសខណ្ឌ រួមជាមួយនឹងកងកម្លាំងរដ្ឋបាលប៉ុស្តិ៍ ព្រៃស ដែលដឹកនាំដោយ លោក សុស ភីរ៉ា មេប៉ុស្តិ៍ព្រៃស រូបជាមួយនឹងកម្លាំងប្រជាការពារខណ្ឌ បានចុះតាមមូលដ្ឋាន ដើម្បីពិនិត្យអាវុធជាតិផ្ទុះ តាមដងផ្លូវ គ្រប់មូលដ្ឋានខណ្ឌដង្កោ ដើម្បីធានាបាន សុខសុវត្ថិភាពជូនប្រជាពលរដ្ឋ៕
#រាយការណ៍ដោយ ញៀប ចាន់#

