ក្រុមដដែលទេ.? ករណី ឆបោក ស្លៀកពាក់បែបព្រះពុទ្ធសាសនាដោយគ្មានសិទ្ធិ និងធ្វេីខ្លួនជាសង្ឃដេីរបិណ្ឌបាត.!

ភ្នំពេញ@.-កើតហេតុ៖ថ្ងៃទី២១ ខែមីនា ឆ្នាំ ២០២៦ វេលាម៉ោងៈ ១០:០០នាទីនៅចំណុច ភូមិដើមត្រាំង ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល…!

ជនសង្ស័យ៖(ចំនួន០៧នាក់)

១_ឈ្មោះ ហ៊ុន ព្រឿន ភេទប្រុស អាយុ៤២ ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិទឹកនឹម ឃុំកណ្ដោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (មុខរបរ មិនពិតប្រាកដ) (ឃាត់ខ្លួន) ។

២_ឈ្មោះ ភួន ផានិត ភេទប្រុស អាយុ២០ ឆ្នាំ ស្នាក់នៅភូមិព្រៃទា រាជធានីភ្នំពេញ (មុខរបរ មិនពិតប្រាកដ) (ឃាត់ខ្លួន) ។

៣_ឈ្មោះ ដេង វុត្ថា ហៅ វី ភេទប្រុស អាយុ២៦ ឆ្នាំ ស្នាក់នៅភូមិព្រៃទា រាជធានីភ្នំពេញ (មុខរបរ មិនពិតប្រាកដ) (ឃាត់ខ្លួន) ។

៤_ឈ្មោះ គង់ រុន ភេទប្រុស អាយុ៦១ ឆ្នាំ ស្នាក់នៅភូមិព្រៃទា រាជធានីភ្នំពេញ (មុខរបរ មិនពិតប្រាកដ) (ឃាត់ខ្លួន) ។

៥_ឈ្មោះ ភោគ សៀន ភេទប្រុស អាយុ៣១ ឆ្នាំ ស្នាក់នៅភូមិព្រៃទា រាជធានីភ្នំពេញ (មុខរបរ មិនពិតប្រាកដ) (ឃាត់ខ្លួន) ។

៦_ឈ្មោះ សឹង សុខនី ភេទប្រុស អាយុ៤៤ ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិចំបក ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (មុខរបរ មិនពិតប្រាកដ) (ឃាត់ខ្លួន) ។

៧_ឈ្មោះឡាន់ ឌីណា ភេទប្រុស អាយុ១២ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិទឹកនឹម ឃុំកណ្ដោក ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល (មុខរបរ មិនពិតប្រាកដ) (ឃាត់ខ្លួន) ។

វត្ថុតាងចាប់យករួមមាន៖

-ស្បង់ជីវរចំនួន ០៦ កំភ្លេ

-ថង់យាមចំនួន ០៨

-បាត្រចំនួន ០៥ (គ្មានគំរប០១)

-ខ្សែកាតចំនួន ០២

-ទូរស័ព្ទ០៤គ្រឿង

+ម៉ាក realme ពណ៌ទឹកសណ្ដែក

+ម៉ាក oppo ពណ៌ខៀវ

+ម៉ាក oppo ពណ៌ទឹកប្រាក់(បែកអេក្រង់ខាងមុខនិងបែកកញ្ចក់ខាងក្រោយ)

+ម៉ាក Tecno spark ពណ៌ស(បែកអេក្រង់ខាងមុខនិងបែកកញ្ចក់ខាងក្រោយ)

-ឆត្រ០៣

សភាពរឿងហេតុ៖

នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង០៧:៤០នាទី ជនសង្ស័យឈ្មោះហ៊ុន ព្រឿន ឈ្មោះសឹង សុខនី និងជនសង្ស័យឈ្មោះឡាន់ ឌីណា បាននាំគ្នាដើរបិណ្ឌបាត នៅម្តុំមុខវត្ថអន្លង់រមៀត ស្ថិតក្នុងភូមិដើមត្រាំង ឃុំអន្លង់រមៀត រួចបានបន្តដើរមកបិណ្ឌបាតនៅម្តុំផ្សារកំពុងកន្ទួត ឃុំបារគូ លុះមកដល់វេលាម៉ោង១០:០០នាទីនាថ្ងៃដដែលពេលជនសង្ស័យទាំង០៣នាក់ខាងលើ កំពុងបិណ្ឌបាតនៅម្តុំផ្សារកន្ទួត ភ្លាមនោះសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃុំអន្លង់រមៀត បានមកឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់ដើម្បីសាកសួរ បានសារភាពថា:ពិតជាបានស្លៀកពាក់បែបព្រះពុទ្ធសាសនា(ព្រះសង្ឃ) ដើរបិណ្ឌបាត បោកប្រជាពលរដ្ឋដើម្បីយកប្រាក់ ប្រាកដមែន ។

បន្ទាប់មកសមត្ថកិច្ចប៉ុស្តិ៍បានឃាត់ខ្លួនជនសង្ស័យបានចំនួនបួននាក់ទៀតមានឈ្មោះដេង វុត្ថា ឈ្មោះភួន ផានិត ឈ្មោះគង់ រុន ទោគ សៀនទាំង០៤នាក់ស្នាក់នៅម្តុំព្រៃទា រាជធានីភ្នំពេញ ដែលស្លៀកពាក់បែបព្រះពុទ្ធសាសនា(ព្រះសង្ឃ)ក្លែងក្លាយដើម្បីដើរបិណ្ឌបាត យកប្រាក់ប្រាកដមែនកន្លងមកជនសង្ស័យខាងលើធ្លាប់ដើរបិណ្ឌបាតក្នុងស្រុកកណ្ដាលស្ទឹង បានចំនួន៣ទៅ៤លើករួចមកហើយ។

បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួននៅអធិការដ្ឋាននៅគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *