ពិធីក្រុងពិលី កសាងផ្លូវចូលទៅបច្ឆាមានប្រវែង៣០០ម៉ែត្រ នឹងទទឹង៤ម៉ែត្រ ក្នុងភូមិក្សេរ ឃុំព្រែករំដេង ស្រុកស្រីសន្ធ ខេត្តកំពង់ចាម.!

ខេត្តកំពង់ចាម៖ ថ្ងៃពុធ ៩កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមការងារយុវជនឆ្នើម របស់ឯ កឧត្តម យីហ៊ុល រួមនឹង បងប្អូនប្រជាពលរដ្ឋ កម្លាំងយុវជន និងលោកអាចារ្យ គណៈកម្មការ ធ្វើពិធ៏ក្រុងពិលី កសាងផ្លូវចូលទៅបច្ឆា មានប្រវែង៣០០ម៉ែត្រ នឹងទទឹង៤ម៉ែត្រ ស្ថិតនៅក្នុងភូមិក្សេរ ឃុំព្រែករំដេង ស្រុកស្រីសន្ធ ខេត្តកំពង់ចាម។

ក្នុងការកសាងផ្លូវនេះដែរមានការចូលរួមសាងសង៖

ការកសាងផ្លូវនេះឡើង ដោយមើលឃើញពីការលំបាកធ្វើដំណើររបស់ពុកម៉ែបងប្អូន នៅក្នុងភូមិ ឃុំ ស្រុក រាល់ការហែរសពទៅបញ្ចុះ ឬយកទៅបូជានៅទួលស្នួល និងមានការណែនាំថង្អុលបង្ហាញពីលោកអភិបាលស្រុក អាជ្ញាធរភូមិឃុំ និងចូលរួមជាមួយលោកអាចារ្យគណៈកម្មការ និងយុវជនភូមិក្សេរ បានចូលរួមដោះស្រាយជាមួយម្ចាស់ដីដែលពាក់ព័ន្ធ ក៏បានយល់ស្របយល់ព្រមទាំងអស់គ្នាក្នុងការសុំបើកផ្លូវទទឹង ៤ ម៉ែត្រនិងមានបណ្ដោយជិត ៣០០ ម៉ែត្រ ដោយមានសំណងក្នុងការប៉ះពាល់ និងមានការសម្បទាន ដែលនាំឲ្យមានការបើកផ្លូវបានដោយជោគជ័យ នេះក៏ជាប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់ស្រុកភូមិយេីង ដែលពួកយើងមានឱកាសបានធ្វើការ និងចូលរួមទាំងកម្លាំងកាយកម្លាំងចិត្ត និងថវិកាសម្រាប់ធ្វើអ្វីមួយដែលជាប្រយោជន៍សាធារណៈ និងជាការតបស្នងសងគុណទៅភូមិកំណេីត ដែលពួកយើងមានឱកាសបានធ្វើការជាមួយ

ភូមិក្សេរ ឃុំព្រែករំដែង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

ហេីយក្នុងនោះដែរ ក្រុមការងារយុវជន របស់ឯកឧត្តម យី ហ៊ុល បានជួយឧបត្ថម្ភបន្ថែមដល់សម្ភារៈសិក្សា ដល់សិស្សានុសិស្សនិងថវិកាមួយចំនួន ១.៧២០០០រៀល មួយលានប្រាពីសែរពីរមុឺនរៀល ដើម្បីកសាងចាក់សាបក្នុងបរិវេណសាលារៀនដើម្បីជាភាពងាយស្រួលដល់លោកគ្រូអ្នកគ្រូផងដែរ ។

សូមបញ្ជាក់ផងដែរថា ការកសាងផ្លូវនេះនៅមានកាខ្វះខាតជាច្រើន បងប្អូនប្រជាពលរដ្ឋ កម្លាំងយុវជន និងលោកអាចារ្យ គណៈកម្មការ សូមសំណូមពរ ដល់ ឯកឧត្ដម លោកជំទាវ លោកឧកញ្ញ៉ា អ្នកឧកញ្ញ៉ា លោក លោកស្រី មេត្តា ចូលរួមថវិកាតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗ តាមរយៈ ក្រុមការងារយុវជន របស់ ឯកឧត្តម យី ហ៊ុល និងក្រុមការងារស្ម័គ្រចិត្ត ដើម្បីកសាងគេហដ្ឋារចនាសម្ព័ន្ធនានា ក្នុងភូមិក្សេរ ឃុំព្រែករំដែង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម៕

Leave a Reply

Your email address will not be published. Required fields are marked *