ព្រឹកថ្ងៃពុធ ២រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦÷
@:ខណ្ឌដង្កោ@: លោកស្រី គឹម ញឹប អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ប៊ិន សូឈី អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ រាជធានីភ្នំពេញ អញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុស្ថិតនៅក្នុងភូមិព្រៃសំព័រ ភូមិក្រាំងស្វាយ ភូមិទឹកថ្លា និងភូមិក្រាំងពង្រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ចំពោះការចែកវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុទីតាំងខាងលេី សូមម្ចាស់ក្បាលដីដែលមានប័ណ្ណសំគាល់សិទ្ធិកាន់កាប់ប្រេីប្រាស់ដីធ្លី ឬប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុកន្លងមក មេត្តាយកប័ណ្ណទាំងនោះ មកប្រគល់ឱ្យមន្ត្រីរដ្ឋបាលសូរិយោដី នៅភូមិព្រៃសំព័រ ភូមិក្រាំងស្វាយ ភូមិទឹកថ្លា និងភូមិក្រាំងពង្រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ចាប់ពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ដល់ថ្ងៃទី១៣ ខែ កុម្ភៈ ឆ្នាំ២០២៦ ជាកំហិត៕
#ប្រភពពីរដ្ឋបាលខណ្ឌដង្កោ #
#រាយការណ៍ដោយ ញៀប ចាន់#

