ថ្ងៃអង្គារ ១រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦÷
@:កំពុងស្ពឺ@: លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ អនក្រ.បក ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំដែលពិធីនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំ យឹម សុខុម នៃអាគាររដ្ឋបាលខេត្ត ។
ដោយមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត លោកនាយករង រដ្ឋបាលសាលាខេត្ត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត លោកមេបញ្ជាការរងកងកម្លាំងទាំងបីខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោក លោកស្រី អភិបាល អភិបាលរង ក្រុង ស្រុកទាំង៩ នាយកទីចាត់ការសាលាខេត្ត នាយការិយាល័យជំនាញពាក់ព័ន្ធ នៃស្នងការនគរបាលខេត្ត អធិការនគរបាលក្រុង ស្រុក មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ ៕
#រាយការណ៍ដោយ ញៀប ចាន់#

