ព្រឹកថ្ងៃសុក្រ ១៣រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦÷@ខណ្ឌដង្កោ@: រដ្ឋបាលខណ្ឌដង្កោ បានបើកកិច្ចប្រជុំស្ដីពីវឌ្ឍនភាពការងារបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ពង្រឹងការងារគ្រប់គ្រងជនបរទេស នៅក្នុងមូលដ្ឋានខណ្ឌដង្កោ និងផ្សព្វផ្សាយអនុក្រឹតលេខ ០៣ អនក្រ.បក ស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ ក្រោមអធិបតីភាព លោកស្រី គឹម ញឹប អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ។
ដោយមានការចូលរួមពី លោក លោកស្រី អភិបាលរងខណ្ឌ មន្ត្រីក្រុមប្រឹក្សាខណ្ឌ លោកអធិការ លោកអធិការរង កងរាជអាវុធហត្ថខណ្ឌ លោក លោកស្រី ប្រធានមន្ទីរ គ្រប់ជំនាញ លោក លោកស្រី រដ្ឋបាលសង្កាត់ លោក លោកស្រី រដ្ឋបាលប៉ុស្តិ៍ ទាំង ១២ ផងដែរ៕
#ដកស្រង ប្រភព រដ្ឋបាលខណ្ឌដង្កោ#
#រាយការណ៍ ដោយ ញៀប ចាន់

