ល្បែងស៊ីសងខុសច្បាប់ឆ្នោតទ្បូតូ បេីកលេងតាមទូរទស្សន៍អនទ្បាញ កំពុងធ្វេីចរាចរណ៍បានដោយរលូន ក្នុងមូលដ្ឋាន ភូមិល្វា ឃុំស៊ាងឃ្វាង ស្រុកកំចាយមារ ខេត្តព្រៃវែង អាជ្ញាធរពាក់ព័ន្ធ ហាក់ព្រងើយកន្តេីយ គ្មានវិធានការបង្រ្កាបនៅទ្បេីង .!

ខេត្តព្រៃវែង@.មិនគោរពប្រសាសន៍របស់ថ្នាក់ដឹកនាំទេឬ.! ស្តីពីការរឹតបន្តឹងជុំវិញករណី លេីការទប់ស្កាត់បនល្បែងសុីសងស្តីពីការបិតទីតាំងមិនអនុញ្ញាតមិនអោយកេីតមាន នូវការបេីកលេងនូវល្បែងសុីសងគ្រប់ប្រភេទ ទាំងទ្បាយណា ដែលនៅតែបន្តបេីកជាដដែលៗនោះ ក្នុងមូលដ្ឋានតាមភូមិសាស្ត្រនីមួយៗ របស់ខ្លួន ដោយមិននៅព្រមគោរពតាមបទបញ្ជានិងអនុវត្តតាមប្រសាសន៍របស់ថ្នាក់ដឹកនាំនោះទេនៅតែបណ្តែតបណ្តោយអោយមានតាមបណ្តាលឃុំស្រុកមួយចំនួន ក្នុងខេត្តព្រៃវែង ជាពិសេសផងនោះនៅ ក្នុងភូមិល្វា ឃុំស៊ាងឃ្វាង ស្រុកកំចាយមារ ខេត្តព្រៃវែង រីឯអាជ្ញាធរពាក់ព័ន្ធ ហាក់ព្រងើយកន្តេីយ គ្មានវិធានការបង្រ្កាបនៅទ្បេីយនោះទេ ដោយបច្ចុប្បន្ននេះនៅតែបន្តបេីកភ្លេីងខៀវ ដដែលអោយឈ្មួញទុច្ចរិត នៅបន្តជាបានធម្មតា។
តែដោយទ្បែក អាជ្ញាធរពាក់ព័ន្ធ លោក ប៊ិន ជីវ័ន្ត អភិបាលនៃគណៈអភិបាលស្រុកកំចាយមារ និងលោកវរសេនីយ៍ទោ សុីវ សុខុម អធិការនគរបាលស្រុកកំចាយមារ និងជាពិសេសផងនោះមន្រ្តីមូលដ្ឋាន លោកមេឃុំ ស៊ាង ឃ្វាង លោក ឆាន ផា ដែលជាមន្រ្តីមួយរូបមិនគួរមេីលរំលង ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយអសមត្ថភាព ក្នុងការចុះពិនិត្យឬមានវិធានការ បង្រ្កាបលេីទីតាំងបេីកល្បែងសុីសងតាមទូរទស្សន៍អនទ្បាញឆ្នោតទ្បូតូ ខាងលេីនៅទ្បេីយនោះទេ ។ ដែលមានទីតាំងស្ថិតនៅ ក្នុងភូមិល្វា ឃុំស៊ាងឃ្វាង ស្រុកកំចាយមារ ខេត្តព្រៃវែង អាជ្ញាធរពាក់ព័ន្ធ ហាក់ព្រងើយកន្តេីយ គ្មានវិធានការបង្រ្កាបនៅទ្បេីងនោះទេ ។

អង្គភាពសារព័ត៌មាន យេីងខ្ញុំបាទទួលសារពីប្រជាពលរដ្ឋក៏ដូចជាមហាជន ទូទៅបានដាក់ស្មេីដល់អាជ្ញាធរ ពាក់ព័ន្ធ ក៏ដូចជា សមត្ថកិច្ចក្នុងមូលដ្ឋាន ពួកគាត់នឹងមានក្តីសង្ឃឹមយ៉ាងមុតមាំ និងរងចាំមេីល ចំណាត់ការក្តៅរបស់ ឯកឧត្តម អភិបាលខេត្ត និង លោក ស្នងការ ខេត្តនិង មន្ត្រីពាក់ព័ន្ធដោយបន្ទាប់ពីមានការរឹតបន្តឹង ជុំវិញករណីស្តីពីការ បង្ក្រាបនូវល្បែងសុីសងគ្រប់ប្រភេទទាំងនោះដែលកេីតមានក្នុងភូមិសាស្ត្ររបស់ខ្លួន ។

បច្ចុប្បន្នទីតាំងខាងលេីនៅតែបន្តបេីកលេងដដែលៗក្នុងភូមិល្វា ឃុំស៊ាងឃ្វាង ស្រុកកំចាយមារ ខេត្តព្រៃវែង កំពុងតែសប្បាយចិត្ត និងបេីកលេងល្បែងសុីសង បានដោយសេរីគ្មានខ្វល់ ពីសំណាញ់ផ្លូវច្បាប់ ឬអាជ្ញាធរពាក់ពន្ធ័ និងសមត្ថកិច្ច មូលដ្ឋាន គ្មានវិធានការ ចុះបង្រ្កាបនៅទ្បេីយនោះទេ ដោយមិនគិតពី សុខសុវត្ថិភាព និងគោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព ទាំង7 ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញជាកំហិត ដេីម្បី ការពារអសន្តិសុខក្មេងទំនេីង និងការរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន៕

លោក ប៊ិន ជីវ័ន្ត អភិបាលនៃគណៈអភិបាលស្រុកកំចាយមារ

លោកវរសេនីយ៍ទោ សុីវ សុខុម អធិការនគរបាលស្រុកកំចាយមារ

លោក មេឃុំ ស៊ាងឃ្វាង លោក ឆាន ផា

នេះជាទីតាំង បេីកល្បែងសុីសង ក្នុងភូមិល្វា ឃុំស៊ាងឃ្វាង ស្រុកកំចាយមារ ខេត្តព្រៃវែង។

Leave a Reply

Your email address will not be published. Required fields are marked *