ព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦÷
@:ខណ្ឌដង្កោ@: លោក ទុយ ច័ន្ទ អភិបាលរង នៃគណៈអភិបាលខណ្ឌដង្កោ តំណាងលោកស្រីអភិបាល នៃគណៈអភិបាលខណ្ឌដង្កោ បានដឹកនាំមន្ដ្រីរាជការរដ្ឋបាលខណ្ឌ លោកអធិការរងនគរបាលខណ្ឌទទួលបន្ទុកអត្ដសញ្ញាណកម្ម លោក លោកស្រីចៅសង្កាត់រងទី១ទាំង១២ ជំនួយការសង្កាត់ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង១២។
ចូលរួមពិធីប្រកាសសមាសភាពក្រុមការងារ ដឹកនាំ គាំទ្រ តាមដាន និងជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងឯកសារអត្តសញ្ញាណផ្សេងទៀត ជូនប្រជាពលរដ្ឋខ្មែរទូទៅ និងប្រជាពលរដ្ឋខ្មែរ ដែលទេីបវិលត្រលប់ពីប្រទេសថៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តាមរយៈប្រព័ន្ធអនឡាញ (Zoom) នៅសាលប្រជុំសាលាខណ្ឌដង្កោ៕
#ប្រភពរដ្ធបាលខណ្ឌដង្កោ#
#រាយការណ៍ដោយ ញៀប ចាន់#
☎️.012607214

