រដ្ឋបាលខណ្ឌដង្កោ ដឹកនាំដោយលោក​ ទុយ​ ច័ន្ទ​​ អភិបាលរងខណ្ឌ​ តំណាងលោកស្រី គឹម ញឹប អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ បានដឹកនាំដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅមុខបុរី​ ជីប​ ម៉ុង​ លែន​…!!

យប់ថ្ងៃអាទិត្យ ទី១១ ខែមករា​ ឆ្នាំ២០២៦
គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ ដឹកនាំដោយលោក​ ទុយ​ ច័ន្ទ​​ អភិបាលរងខណ្ឌ​ តំណាងលោកស្រី គឹម ញឹប អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ បានដឹកនាំដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅមុខបុរី​ ជីប​ ម៉ុង​ លែន​។

តាមបណ្ដោយ ផ្លូវបេតុងព្រៃស ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ
ដោយមានការចូលរួមសហការជាមួយកងកម្លាំង កងរាជអាវុធហត្ថខណ្ឌ កម្លាំងប៉ូលីសផ្នែកចរាចរណ៍ខណ្ឌ សហការជាមួយកម្លាំងរដ្ឋបាលប៉ុស្តិ៍ព្រៃស និងប្រជាការពារ ចុះតាមគោលដៅត្រួតពិនិត្យក្នុងភូមិសាស្ត្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ៕

#រាយការណ៍ដោយ ញៀប ចាន់
☎️. 012607214

Leave a Reply

Your email address will not be published. Required fields are marked *