ថ្ងៃពុធ ១៣កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥..!
@:កំពុងស្ពឺ@: លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្ត កំពង់ស្ពឺ តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាគណៈអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាដាក់ផែនការត្រៀមការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនថ្នាក់ដឹកនាជាន់ខ្ពស់ មន្រ្តីរាជការ និងបងប្អូនប្រជាពលរដ្ឋ ក្នុងកម្មវិធីបើកការបោះជំរុំប្រចាំឆ្នាំ២០២៥ ក្រោមប្រធានបទ«ស្វែងយល់ខ្លួនឯង ដើម្បីអនាគតខ្លួនឯង» ដែលនឹងប្រព្រឹត្តធ្វើឡើងនាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ នៅលម្ហែគីរីរម្យរីស៊ត ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយកិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំ នៃអាគាររដ្ឋបាលសាលាខេត្តកំពង់ស្ពឺ ។
ដោយមានការចូលរួមពី ៖ លោកនាយករងរដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការចំណុះសាលាខេត្ត លោកអភិបាលស្រុកភ្នំស្រួច លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ លោក លោកស្រី ប្រធានមន្ទីរ-អង្គភាព ជុំវិញខេត្ត ព្រមទាំង លោក លោកស្រី ជាមន្រ្តីពាក់ព័ន្ធមួយចំនួនទៀតផងដែរ ៕
#រាយការណ៏ដោយ #ញៀប ចាន់

