អស់ការទ្រាំ.! លោក កង វង ចៅសង្កាត់ចោមចៅទី១ ចេញសេចក្ដីប្រកាសដល់អាជីវករ ដែលយកផ្លូវសាធារណះលក់ដូរនិងតសំយ៉ាបត្រូវតែរុះរេី ជាបន្ទាន់.!

ភ្នំពេញ@.លោក កង វង ចៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាធានីភ្នំពេញ ក្រោយពីបានចេញសេចក្ដីប្រកាស ណែនាំអោយរុះរេីចាប់តាំងពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦កន្លមកនេះ ដោយទុកពេលរយះគិតត្រឹម៧ថ្ងៃ តែប៉ុណ្ណោះ ដោយបច្ចុប្បន្នក្រុមអាជីវករមួយចំនួន នៅមិនព្រមចូលរួមសហការអនុវត្ត ស្ដីពីការអភិវឌ្ឍន៍កែលម្អនានា និងរំដោះផ្លូវកក់ស្ទះ ដែលផ្លូវមានសភាពតូចចង្អៀតពិបាកក្នុងការធ្វើដំណើរដល់អ្នកឆ្លងកាត់ ដែលជាកត្តាផលប៉ះពាល់ជាខ្លាំងដល់មជ្ឈដ្ឋានទូទៅ សង្គមនិងសាធារណៈជនទូទៅ ដែលជាមុខមាត់ប្រទេសជាតិ មន្ត្រីអនុវត្តដោយគោរពតាមគោលការណ៍អនុសាសន៍របស់ថ្នាក់ដឹកនាំ ស្តីពីការអភិវឌ្ឍន៍កែលម្អ គេហេដ្ឋារចនាសម្ព័ន្ធនានា គ្រប់ទីកន្លែងក្នុងមូលដ្ឋាន ចៀសវាងមានការរិះគន់ជាដើម ។

ប្រជាពលរដ្ឋបន្តបានលើកឡើងថា ចំពោះផ្លូវបេតុងមួយខ្សែស្ទះរាល់ថ្ងៃ ចាប់តាំងពីព្រឹករហូតដល់ពាក់កណ្ដាលយប់ កុំថាទ្បេីយធ្វេីដំណេីរជិះទ្បានជិះម៉ូតូ ឬជិះកង់បីសូម្បីតែធ្វេីដេីរថ្មេីជេីង ក៏ដេីរមិនកេីតផងដែរ ផ្លូវបេតុងច្រកផ្សារ វីតមីន ជាប់របងកាណាឌីយ៉ា ។

លោក កង វង ចៅសង្កាត់ចោមចៅទី១ ទទូចស្នើសុំដល់បងប្អូនក្រុមអាជីវករ ដែលយកផ្លូវសាធារណៈ មកលក់ដូរនិងបានតសំយ៉ាប សូមមេត្តារុះរេី ជាបន្ទាន់ សង្កាត់បានចេញសេចក្តីប្រកាសណែនាំ ចាប់តាំងពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយបានទុកពេលអោយបងប្អូន រុះរើចេញដោយខ្លួនឯង តែបេីគិតត្រឹមម៉ោងនេះ បងប្អូនក្រុមអាជីវករលក់ដូរមួយចំនួន នៅមិនព្រមចូលរួមសហការលើគោលការអនុវត្តកែលម្អ និងការរំដោះផ្លូវកក់ស្ទុះលេីកំណាត់ផ្លូវ សាធារណៈនៅឡើយនោះទេ។

លោក កង វង ចៅសង្កាត់ចោមចៅទី១ បន្តទទូចស្នើសុំដល់បងប្អូនក្រុមអាជីវរដូរទាំងអស់ សូមមេត្តា គោរពគោលការអនុវត្តរបស់ឃុំ សង្កាត់ ដោយយោងតាមការអភិវឌ្ឍន៍ របស់ថ្នាក់ដឹកនាំ ៕

Leave a Reply

Your email address will not be published. Required fields are marked *