ភ្នំពេញ@.នៅថ្ងៃទី4 ខែឧសភា ឆ្នាំ2026 វេលាម៉ោង 9:30នាទី ក្រុមការងារចម្រុះដឹក នាំដោយ លោក ហ៊ុន សុរិទ្ធីអភិបាលរងរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរង លោកស្រី ឧត្តមសេនីយ៍ត្រី ឆេង សារ៉េត ស្នងការរង និងលោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង លោក វុឌ្ឍផូសារវន័្ត អធិកាខណ្ឌបឹងកេងកង និងដោយបានសម្របសម្រួលផ្លូវច្បាប់ពីលោក សេង ហៀង ព្រះរាជអាជ្ញារង ត្រួតពិនិត្យទីតាំងសង្ស័យមានលួចលាក់ប្រព្រឹត្តបទល្មើសបង្ខាំងមនុស្សខុសច្បាប់ ដែលស្ថិតនៅអគារខុនដូរ ឈ្មោះ ប្រូវេន (PROVANCE) ស្ថិតនៅអគារលេខ២៤ ផ្លូវលេខ៣០២ ភូមិ២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ក្រោយបញ្ចប់ការត្រួតពិនិត្យជាក់ស្តែង ទីតាំងខាងលេីនេះរកឃើញមានលួចលាក់ប្រព្រឹត្តបទល្មើស ៣ករណី រួមមានដូចខាងក្រោម៖
1-ករណីទី1បានសង្គ្រោះជនជាតិជប៉ុនម្នាក់ ត្រូវបានគេអូសទាញយកមកពីខេត្តបន្ទាយមានជ័យ ក្នុងគោលបំណងជួញដូរយកទៅនៅគោលដៅផ្សេងទៀត តែបច្ចុប្បន្នសមត្ថភាពនៃស្នងការដ្ឋានរាជធានីបានសង្គ្រោះ ។
2-ករណីទី2ជនបរទេសចំនួន ៤នាក់(ប្រុស) សញ្ជាតិចិន ពាក់ព័ន្ធនឹងបទល្មើសONLINE SCAMS យោងតាមការធ្វើកោសល្យវិច័យរបស់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លើសម្ភារជាកុំព្យូទ័រ និងទូរស័ព្ទ សមត្ថកិច្ចជំនាញសន្និដ្ឋានថាជាករណីលួចលាក់ប្រព្រឹត្តបទល្មើស ONLINE SCAMSក្រោមរូបភាពបង្កើតស្ទូឌីយោក្លែងក្លាយ ក្នុងគោលបំណងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
»សម្ភារៈដែលត្រូវដកហូតរួមមាន:
– ទូរស័ព្ទដៃ ចំនួន ១២៧គ្រឿង
– CPU ចំនួន ២គ្រឿង
– Monitor ចំនួន ២គ្រឿង
– All In One ចំនួន ៤គ្រឿង។
ឧបករណ៍អេឡិចត្រូនិច សមត្ថកិច្ច នៃការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា សន្ឋិដ្ឋានបានថា សង្ស័យពាក់ព័ន្ធនឹងការក្លែងអត្តសញ្ញាណដើម្បីបម្រើការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
3-ករណីទី3ជនបរទេសស្នាក់នៅខុសច្បាប់ដោយពុំមានលិខិតស្នាមជាប់ខ្លួនសរុបចំនួន ១២នាក់(ប្រុស) ៣ សញ្ជាតិចិន និង វៀតណាម ។


