ប្រជាពលរដ្ឋ ស្នើឲ្យស្នងការនគរបាលរាជធានីភ្នំពេញ ចុះបង្ក្រាបទីតាំងភ្នាល់ល្បែងទ្រង់ទ្រាយធំមួយកន្លែងនៅក្នុងខណ្ឌចំការមន ដែលមួយថ្ងៃៗចាញ់ឈ្នះរាប់ម៉ឺនដុល្លារ និងនាំឲ្យកើតមានអសន្តិសុខនៅក្នុងមូលដ្ឋាន.!

(ភ្នំពេញ)៖ តើទីតាំងបង្កប់ល្បែងភ្នាល់សុីសងទ្រង់ទ្រាយធំមួយនេះ ពេលណាសមត្ថកិច្ចចុះបង្ក្រាប? តាមសេចក្តីរាយការណ៍ ដែលភ្នាក់ងារព័ត៌មាន Fresh News ទទួលបាន, នេះជាទីតាំងប្រមូលផ្តុំគ្នាលេងល្បែងដ៏ធំមួយ និងបើកយូរមកហើយ។

តាមសេចក្តីរាយការណ៍, មិនត្រឹមពលរដ្ឋ ធម្មតាចូលេងជារៀងរាល់ថ្ងៃទេ តែជាកន្លែងប្រមូលទៅដោយកងកម្លាំងមួយចំនួន ក៏ទៅពពាក់ពពូនគ្នាចូលលេងភ្នាល់ផងដែរ ហើយមួយថ្ងៃៗការចាញ់ឈ្នះមានរហូតដល់ខ្ទង់ម៉ឺនដុល្លារ ឯណោះ។ បើតាមការលួចបង្ហើប បានឲ្យដឹងថា ម្ចាស់ទីតាំងគ្រាន់តែដាក់តុងមួយថ្ងៃៗខ្ទង់ម៉ឺនដុល្លារ ហើយជាកងកម្លាំងពាក់ផ្កាយទៀតផង។

តើការអនុវត្តគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព អាចដំណើរការបានល្អទេសម្រាប់ប្រជាពលរដ្ឋមូលដ្ឋាន បើកន្លែងលេងល្បែងនៅបើកដំណើរការដោយសេរីបែបនេះ។ សេចក្តីរាយការណ៍ បានឲ្យដឹងថា ទីតាំងមួយនេះស្ថិតនៅលើផ្លូវលេខ៩៥ ក្នុងទឹកដីខណ្ឌចំការមន។ ទីតាំងជាកន្លែងលេងស្នូលឃ័រ តែខាងក្នុងប្រមូលផ្តុំដោយការលេងល្បែងយ៉ាងធំ ហើយមួយថ្ងៃៗម៉ូតូ និងឡានមិនតិចគ្រឿងដែលចតនៅមុខទីតាំងនេះ។

ប្រជាពលរដ្ឋសង្ឃឹមថា ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ រួមទាំងអាជ្ញាធរពាក់ព័ន្ធ រួមគ្នាលុបបំបាត់ទីតាំងល្បែងភ្នាល់ដ៏ធំមួយនេះ ដើម្បីឲ្យមូលដ្ឋានរបស់ខ្លួនកាន់តែល្អប្រសើរ និងជាសេចក្តីសុខរបស់ប្រជាជន។

បទល្មើសដែលកើតចេញពីល្បែងស៊ីសង នាំទៅជាអំពើហិង្សានៅក្នុងគ្រួសារ ចោរលួច ចោរប្លន់ និងគ្រឿងញៀនជាដើម ដែលត្រូវអាជ្ញាធរ និងសមត្ថកិច្ច ត្រូវតែរួមគ្នាកម្ចាត់ចោល៕

ប្រភព ពី Fresh News សូមអរគុណ

Leave a Reply

Your email address will not be published. Required fields are marked *