ល្បែងសុីសងខុសច្បាប់ ជល់មាន់តាមទូរទស្សន៍អនទ្បាញ កំពុងបេីកដំណេីរការលេងបានដោយរលូន រីឯអាជ្ញាធរពាក់ ពន្ធ័មូលដ្ឋានក្នុងស្រុកកញ្ជៀច ហាក់ព្រងើយកន្តេីយនៅទ្បេីយ.!!

ខេត្តព្រៃវែង@.ប្រសាសន៍របស់ថ្នាក់ដឹកនាំ ស្តីពីការរឹតបន្តឹងជុំវិញករណី លេីការទប់ស្កាត់បនល្បែងសុីសងស្តីពីការបិតមិនអនុញ្ញាតមិនអោយកេីតមាន ការបេីកបនល្បែងសុីសងគ្រប់ប្រភេទ ទាំងទ្បាយណា នៅតែបន្តបេីកជាដដែលៗ ក្នុងមូលដ្ឋានតាមភូមិសាស្ត្រនីមួយៗ របស់ខ្លួន និង តាមបណ្តាលឃុំស្រុកមួយចំនួន ក្នុងខេត្តព្រៃវែង ជាពិសេសផងនោះនៅចំនុច ភូមិពានាជួរ ឃុំ ក្ដឿងរាយ ស្រុក កញ្ច្រៀច ខេត្ត ព្រៃវែង ដោយបច្ចុប្បន្នហាក់សង្ស័យថាទទួលបាន ភ្លេីងខៀវ ទេីបបានជាបេីកលេងបានដោយសេរីបែបនេះ។

យោងតាមសេចក្តីរាយការណ៍ ពីបងប្អូនប្រជាពលរដ្ឋដោយបានសង្កេតថា ទីតាំងបនល្បែងសុីសងខុសច្បាប់ខាងលេី នៅតែបន្តបេីកលេងបានដោយសារី ដោយគ្មានខ្វល់ខ្លាចញញេីត ពីសំណាក់ផ្លូវច្បាប់ របស់មន្រ្តីអនុវត្តច្បាប់អ្វីសោះទ្បេីយ តែដោយទ្បែកនៅតែអនុញាត្តិបន្តអោយកេីតមាន ការបេីកបនល្បែងសុីសងជាដដែល ក្នុងមូលដ្ឋាន ចំនុច ភូមិពានាជួរ ឃុំ ក្ដឿងរាយ ស្រុក កញ្ច្រៀច ខេត្ត ព្រៃវែង ។

ប្រជាពលរដ្ឋមូលដ្ឋានក៏ជាមហាជន សំណូមពរដល់ លោក សឿង សុជាតិ អភិបាលនៃគណៈអភិបាលស្រុកកញ្ជៀច លោក វរសេនីយ៍ឯក សៅរ៍ ចាន់ថា អធិការនគរបាលស្រុកកញ្ជៀច សូមអស់លោកមេត្តា យកចិត្តទុកដាក់មានវិធីការ ចុះត្រួតពិនិត្យទីតាំងជាក់ស្តែង និងចុះបង្រ្កាបទីតាំងបនល្បែងខាងលេីនេះផងទាន កំពុងសំងំលួចបេីក ចំនុច ភូមិពានាជួរ ឃុំ ក្ដឿងរាយ ស្រុក កញ្ច្រៀច ខេត្ត ព្រៃវែង ។

បច្ចុប្បន្នទីតាំង ទីតាំងខាងលេីនៅ ចំនុច ភូមិពានាជួរ ឃុំ ក្ដឿងរាយ ស្រុក កញ្ច្រៀច ខេត្ត ព្រៃវែង កំពុងតែសប្បាយចិត្ត និងបេីកលេងល្បែងសុីសង បានដោយសេរីគ្មានខ្វល់ ពីសំណាញ់ផ្លូវច្បាប់ ឬអាជ្ញាធរពាក់ពន្ធ័ និងសមត្ថកិច្ចមូលដ្ឋាន គ្មានវិធានការ ចុះបង្រ្កាបនៅទ្បេីយនោះទេ ដោយមិនគិតពី សុខសុវត្ថិភាព និងគោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព ទាំង7 ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញជាកំហិត ដេីម្បី ការពារអសន្តិសុខក្មេងទំនេីង និងការរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន៕

Leave a Reply

Your email address will not be published. Required fields are marked *