ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង និងមន្រ្តី៣នាក់ទៀត ត្រូវបានផ្អាកការងារ និងមុខងារជាបណ្តោះអាសន្ន.!

(ភ្នំពេញ)៖ ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង លោក លីម វាសនា និងមន្រ្តី៣នាក់ទៀត ត្រូវបានឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្រេចផ្អាកការងារ និងមុខងារជាបណ្តោះអាសន្ន។ នេះបើតាមលិខិតសម្រេចរបស់អភិសន្តិបណ្ឌិត ស សុខា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។

ការផ្អាកការងារនេះ ក្រោយមានការចែកចាយតាមបណ្តាញសង្គមថា នៅក្នុងពន្ធនាគារខេត្តស្ទឹងត្រែង មានការប្រើទូរស័ព្ទដោយសេរី ជាថ្នូរឲ្យលុយខ្ទង់ពាន់ដុល្លារដល់មន្រ្តីយាមគុក។

លោក លីម វាសនា ធ្លាប់ត្រូវបានឧបនាយករដ្ឋមន្ត្រី ស សុខា សម្រេចផ្អាកការងារជាបណ្តោះអាសន្នម្តងកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤៕

Leave a Reply

Your email address will not be published. Required fields are marked *