ទីតាំងល្បែងសុីសង ជល់មាន់តាមទូរទស្សន៍អនឡាញ និង ឆ្នោតឡូតូ 8888 ( របស់ឈ្មោះ ប៊ូ) មិនក្រោមចាប់ពី ៣០ទៅ៤០ទីតាំងទេ ក្នុងខណ្ឌពោធិ៍សែនជ័យ និងកំពុងដាក់ពង្រាយតាមបណ្តាខណ្ឌផ្សេងៗទៀតជាច្រេីន .!

ភ្នំពេញ បច្ចុប្បន្ននេះគេសង្កេតឃើញថាមានការលួចលាក់បេីកល្បែងសុីសងបានដោយសេរី មូលដ្ឋានក្នុងខណ្ឌពោធិ៍សែនជ័យ និងបានដាក់ពង្រាយ សឹងគ្រប់ទីកន្លែងតាមលំដ្ឋានប្រជាពលរដ្ឋនិងក្នុងតារាងបាល់ជាដេីម ដោយសង្ស័យថាពិតជាត្រូវដងត្រូវផ្លែជាមួយសមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធនិងបានព្យាយាមបិតបាំងទទួលផលប្រយោជន៍ ពីឈ្មួញទបល្មើសសច្ចរិតដែលលួចបេីកល្បែងសុីសង អាជ្ញាធរពាក់ព័ន្ធមិនគួរមេីលរំលងបែបនេះ ព្រោះល្បែងស៊ីសងទាំងនេះ ជាបទល្មើសនៃឬសគល់ ចោរឆក់លួចប្លន់ និង កេីតអំពេីហឹង្សាជាដើម។
បច្ចុប្បន្ន មានទីតាំងមួយកន្លែងដែលស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហាក់នៅមិនទាន់មានវិធានការចុះបង្រ្កាបនៅទ្បេីយ។

ដោយមានទីតាំងជាច្រើនដែលបានបង្កប់លួចលាក់ លេងក្នុងហាងកាហ្វេ និងតារាងបាល់ជាច្រើនកន្លែង ដោយបានទទួលភ្ញៀវមានប្រុសស្រី ក្មេង ចាស់ ចូលលេងយ៉ាងគគ្រឹក គគ្រេង ហាក់ដូចជា មិនខ្លាចញញើតសមត្ថកិច្ច និងសំណាញ់ផ្លូវច្បាប់ អ្វីបន្តិចសោះឡើយ។

ប្រជាពលរដ្ឋ ស្មេីដល់បណ្តាញសារព័ត៌មាន ក្នុងសង្គម ជួយធ្វើការផ្សព្វផ្សាយ និងសំណូមពរ ដល់ថ្នាក់ដឹក ជាពិសេស ឯកឧត្តម ឃួងស្រេង អភិបាលនៃគណៈភិបាលរាជធានីភ្នំពេញ  ឯកឧត្តមឧត្តមសេនីយ៍ឯក ជួនណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ ។

និងស្នេីរដល់ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលនៃគណ:អភិបាលខណ្ឌពោធិ៍សែនជ័យ លោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ មេត្តជួយចុះត្រួតពិនិត្យនូវទីតាំងខាងលើនេះផងទាន ដើម្បីរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ និងភាពអសន្តិសុខក្នុងសង្គម ភូមឃុំមានសុវត្ថិភាព ជូនប្រជាពលរដ្ឋ។

អង្គភាពអ្នកសារព័ត៌មានយើងខ្ញុំ ចុះផ្សាយរិះគន់ក្នុងន័យស្ថាបនា និងកែធ្វេីការតម្រូវរាល់ការចុះផ្សាយព័ត៌មានជុំវិញករណីខាងលើ និងរង់ចាំការឆ្លើយតន បំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធសូមអរគុណ ។

 

Leave a Reply

Your email address will not be published. Required fields are marked *