បន្ទាប់ពីមានអង្គភាពសារព័ត៌មានជាច្រើនអង្គភាពបានចុះផ្សាយភាពមិនប្រក្រតីប្រធានជញ្ជីងស្ទឹងច្រាលកន្លងមកស្រាប់តែមួយរយៈក្រោយនេះមានអ្នកសារព័ត៌មានជាច្រើនអង្គភាពចុះទៅផ្ដិតយករូបភាពពិតប្រាកដអំពើពុករលួយរបស់ប្រធានជញ្ចីងស្ទឹងច្រាលបែរជាមានជនស៊ីវិលពីរនាក់មកថតអ្នកសារព័ត៌មានវិញ។
ប្រភពពីអាជីវករនិងក្រុមឈ្មួញដឹកជញ្ជូនទំនិញ ឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ផ្លូវជាតិលេខ4 ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ បានអោយដឹងថា ចាប់តាំងពីលោក មុឹង យូឡេង ឡើងកាន់តំណែងជាប្រធាន មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុកាលពីថ្មីៗកន្លងទៅបាននឹងកំពុងបណ្ដែតបណ្តោយអោយប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ4 ស្រុកកំពង់សិលាខេត្តព្រះសីហនុ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃ ប្រព្រឹត្តរបៀបពុករលួយយ៉ាងពេញបន្ទុក ចំណែកលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន និងលោក សេង ឈួន ប្រធានជញ្ជីងថ្លឹងរថយន្តចល័តទូទាំងប្រទេស រក្សាភាពស្ងៀមស្ងាត់ ។
ក្រុមឈ្មួញដឹកជញ្ជូនទំនិញពីខេត្តព្រះសីហនុចូលទៅភ្នំពេញ និងពីខេត្តផ្សេងៗ ឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ឃុំបាក់រទេះ ស្រុកកំពង់សិលា ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃ តាម អំពើចិត្ត ដោយសារអាងខ្នងបង្អែករឹងមាំ មន្ត្រីធំៗនៅមន្ទីរសាធារណការ និងដឹកជញ្ជួនខេតព្រះសីហនុ។ ចំណែកលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តចល័តទូទាំងប្រទេស បណ្ដោយ ឲ្យប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ធ្វើអ្វីៗតាមអំពើចិត្ត។
ក្រុមឈ្មួញ និងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ4 ខេត្តព្រះសីហនុ ចូលមករាជធានីភ្នំពេញ បានឲ្យដឹងថា ទោះបីពួកគេដឹកជញ្ជូនទំនិញផ្ទុកមិនលើសទម្ងន់ក៏ត្រូវបង់លុយតាមការកំណត់របស់ប្រធាន.អនុប្រធានស្ថានីយ៍ស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ មិនអាចរំលងបានឡើយហើយគ្មានឈ្មួញ និងអាជីវករណាហ៊ានតវ៉ាបាននោះទេ ព្រោះប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តទាំង2កន្លែងនោះយកឈ្មោះអ្នកធំខាងលើមកបិទបាំងភាពមិនប្រក្រតីរបៀបពុក រលួយរបស់ខ្លួនជារៀងរហូត។
ចំណែករថយន្តដឹកទំនិញធំៗ និងរថយន្តដឹកខ្សាច់ដឹកថ្ម ផ្ទុកលើសទម្ងន់អាចបើកបរឆ្លងកាត់មុខស្ថានីយ៍ជញ្ជីងរថយន្តទាំង2កន្លែងនោះយ៉ាងរលូនឲ្យតែម្ចាស់រថយន្តបង់លុយតាមការកំណត់របស់ប្រធាន.អនុប្រធានដោយមិនបាច់ចូលថ្លឹងឡើយ។ ប្រភពពីមន្រ្តីនៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានឲ្យដឹងថា លោក មុឹង យូឡេង ចាប់តាំងពីទទួលបានតំណែងជាប្រធាន មន្ទីរសាធារណការខេត្តព្រះសីហនុ បណ្ដោយឲ្យប្រធានស្ថានីយ៍ថ្លឹងរថយន្តអូរចំណារ និងប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ធ្វើអ្វីៗតាមអំពើចិត្ត។ ហេតុនេះហើយសូម លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួង សាធារណការ និងដឹកជញ្ជូន និង លោក សេង ឈួន មេស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេសជាពិសេសលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតឲ្យស៊ីជម្រៅភាពមិន ប្រក្រតីប្រព្រឹត្តរបៀបអំពើពុករលួយរបស់ប្រធាន. អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនៅភូមិសាស្រ្ត ទាំងពីខាងលើប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃជិះសេះលែងដៃ៕

Hi, this is a comment.
To get started with moderating, editing, and deleting comments, please visit the Comments screen in the dashboard.
Commenter avatars come from Gravatar.